កាតព្វកិច្ចសង្គម

Social Obligation

បើកបេះដូងឱ្យធំ និង ស្មាឱ្យទូលាយ ដើម្បី ជួយអ្នកដទៃ

Big Heart and Broad Shoulders for Beneficent Action

By: Phan Sin


១. អំពី ក្រុមកាត្វកិច្ចសង្គម
1. ABOUT SOCIAL OBLIGATION TEAM

ក្រុមកាត្វកិច្ចសង្គម ជាក្រុមស្ម័គ្រចិត្ត ដែល “ បើកបេះដូងឧិ្យធំ និងស្មាឧិ្យទូលាយ ដើម្បីផលប្រយោជន៏អ្នកដ៏ទៃ“។ ក្រុមការងារយើងខ្ញុំចូលរួមធ្វើសកម្មភាពសង្គមតិចតួចតាមលទ្ធភាព និងជាចំណែកតូចនៃជ្រុងមួយ តាមវិស័យនានាស្របតាមជំនាញ ចំណូលចិត្តនិងឧបនិស្ស័យរបស់សមាជិក។ សកម្មភាពទាំងនោះមានជាអាទិ៏ ទិញសៀវភៅដាក់តាមបណ្ណាល័យ ផ្តល់ថ្នាក់ភាសាអង់គ្លេសដល់សិស្សនៅជនបទ ជួយដល់សិស្សជនបទអោយមានឧិកាសរៀនថ្នាក់ឧត្តមសិក្សា/មហាវិទ្យាល័យ ឬសាលាជំនាញ ដាំដើមឈើរ ការងារអនាម័យ...។ល។ ដោយលទ្ធភាពរបស់ក្រុមយើងខ្ញុំមានកម្រិត និងខ្វះខាត យើងក៏បានធ្វើការសម្របសម្រួលជាស្ពាន ភ្ជាប់ជាមួយអង្គការនានា ដែលមានប៉េសកកម្មដូចគ្នាក្នុងការជួយសង្គម ដើម្បីជួយអ្នកដ៏ទៃ។

សមាជិកក្រុមការងាររបស់យើងខ្ញុំភាគច្រើនមកពីក្រុមមេធាវី ដឺហ្វ្លេក និងបើកទូលាយដល់គ្រប់បុគ្គលដែលចងចូលរួមការងារសង្គមផ្នែកតូចណាមួយជាមួយយើងខ្ញុំ ដើម្បីរួមគ្នាធ្វើកិច្ចការងារសង្គមតិចតួច (ចូលរួមជាមួយរាជរដ្ឋាភិបាល តាមចំណែករៀងៗខ្លួន ដោយចាត់ទុកជាកាតព្វកិច្ចសង្គម ដែលពលរដ្ឋគ្រប់រូបត្រូវបំពេញ ក្នុងនាមជាពលរដ្ឋមានការទទួលខុសត្រូវក្នុងសង្គម) តាមលទ្ធភាពនិងសមត្ថភាព។

The Social Obligation Team are those of volunteers with “Big Heart and Broad Shoulder to Benefit Others”. We participate at small scale activities in the society according to our capability and as a petit portion of a small corner in certain sector as per our team’s vocation, preference and skills. Those activities include library program, English class for rural students, vocational training or higher education for poor rural student, planting trees, sanitation…etc. Since we are at limited ability in and short of doing things, we also act as a bridge connecting some organizations that shares our values for helping others in need.

Our members are mainly from The FLAG Law Group and we open for all persons to join doing these small things together with us so that we could together do small things helping the society (joining with the Royal Government of Cambodia by doing our part – social obligation, and as obliged responsible citizens in a society) as per our capability and capacity.

2. WHO we are?

9. WHY education first?

គម្រោងថ្នាក់ភាសាអង់គ្លេសសម្រាប់សិស្សនៅជនបទ
ENGLISH CLASESS PROGRAM FOR RURAL CHILDREN

គម្រោងថ្នាក់ភាសាអង់គ្លេស ២៤ ខែ ក្នុងឆ្នាំ២០២២ - ២០២៣។ ក្រុមការងារកាត្វកិច្ចសង្គម (social obligation) បានជួយផ្តល់ថ្នាក់ភាសាអង់គ្លេសសម្រាប់សិស្សក្មេងៗ នៃសាលាបឋមសិក្សាគកតូច (ថ្នាក់មតេយ្យ ដល់ថ្នាក់ទី៦) នៃភូមិគកតូច ឃុំព្រៃស្រឡិត ស្រុកពារាំង ខេត្តព្រៃវែង។ អ្នកគ្រូ ស៊ូ ស៊ីណេត (Sou Sinet) បានជួយគាំទ្រដល់ការបង្រៀននេះ ដោយអ្នកគ្រូបានបង្រៀនភាសាអង់គ្លេសចំនួន ២ ថ្នាក់ ជារាងរាល់ថ្ងៃច័ន្ទ ដល់ថ្ងៃ សៅរ៏ រាប់ទាំងក្នុងអំឡុងពេលវិស្សមកាលផងដែរ។ តាមព័ត៌មានទទួលបាន មានសិស្សខ្លះឪពុកម្តាយបាននិងកំពុងរកស៊ីទទួលទាននៅឆ្ងាយ អាចចំណាកស្រុកនៅខេត្តផ្សេង ឬនៅបរទេសដូចជាប្រទេសថៃជាអាទិ៍។ គម្រោងនេះ អាចនឹងបន្តក្រោយឆ្នាំ ២០២៣ តាមការពិភាក្សានិងសម្រេចរបស់ក្រុមការងារ និងស្របតាមតម្រូវការរបស់សិស្សានុសិស្សនិងអណាព្យាបាល។

ENGLISH CLASESS PROGRAM for 24 months of 2022 – 2023. Social Obligation Team has provided English class for children of Koktoch Primary School (Kindergarten to Grade 6) in Koktoch Village, Prey Sralet commune, Pearaing district, Prey Veng province. With support of teacher SOU Sinet, she has daily taught these children for 2 classes per day, from Monday to Saturday. The class still carry on even during the school vacation. We are informed that some students are staying with grandparent as their parents are working in other provinces or even working abroad such as in Thailand. This project is planned to be continued even after 2023 based on the discussion of the Team and also need of the children and parents / guardian.

វីដេអូសកម្មភាពក្នុងថ្នាក់រៀន
Some Video clips of in-class activities.

10. WHAT is library program?


11. WHY we do green community?


Planting Mangroves In KEP Province


The FLAG Law office celebrated of The FLAG Annual Retreat 2018, on 8 - 10 December 2018 in KEP and KAMPOT province. In this Occasional we planted the Mangroves over 40 mangroves in KEP. We joint the activity of plainting trees for green community.

ក្រុមមេធាវី ដឺហ្វ្លេក បានប្រារព្ធកម្មវិធី ដំណើរកំសាន្តប្រចាំឆ្នាំ២០១៨ ​នៅថ្ងៃទី ៨​ ដល់ ១០​ ខែ ធ្នូរ ​ឆ្នាំ២០១៨ ​នៅខេត្តកែប និង កំពត។ នៅ ក្នុងឱកាស​នេះ​ផងដែរ ​ពួកយើង​បាន​ដើម​កោងកាង ៤០ ដើម​ជាង នៅ​ខេត្តកែប ផងដែរ។ ពួកយើងចូលរួម​សកម្មភាព​ដាំដើមឈើ​ក្នុងសង្គ​មដើ​ម្បី​សហគម​ន៏បៃតង។

14. WHAT is SIHASSO-FC?


15. WHAT are inspired quotes?


17. WHAT is our gallery?



18. HOW we are contacted?

ទំនាក់ទំនង
HOW WE ARE CONTACTED?

ក្រុមកាត្វកិច្ចសង្គមយើងខ្ញុំគឺជាក្រុមការងារស្ម័គ្រចិត្ត ដែលមានសមាជិកភាគច្រើនមកពីក្រុមមេធាវី ដឺហ្វ្លេក ដើម្បីរួមគ្នាធ្វើកិច្ចការងារសង្គមតិចតួចតាមលទ្ធភាពនិងសមត្ថភាព។ យើងខ្ញុំបើកទូលាយអោយគ្រប់បុគ្គលមានចំណាប់អារម្មណ៏ចូលរួមជាមួយយើងខ្ញុំក្នុងការងារសង្គមលើផ្នែកតូចណាមួយជាមួយគ្នា។

We, the team of Social Obligation, are volunteer group whose members are mainly from The FLAG Law Group to do only small things as per our capability and capacity. We are opened for all peoples to join doing these small things together.

ទំនាក់ទំនង Contacts

លោក ផន ឈៀងឡេង

+855 (0)99 50 58 58

Phan Chhiengleng

chhiengleng@theflaglawyer.com

លោក មាឃ វ៉ុន

+855 (0)99 20 58 58

Meak Von

meakvon@theflaglawyer.com

លោក ផន រ៉ាត់

+855 (0)99 77 58 58

Phan Rath

rath@theflaglawyer.com

លោក ផន ស៊ីន

+855 (0)90 58 58 68

Phan Sin

phansinlaw@gmail.com